ស្វែងយល់អំពីការធ្វើបណ្ណបើកប​.ស.ស​ (បេឡាជាតិសន្តិសុខសង្គម) ជាអ្នករកស៊ីក៏អាចធ្វើបាន (01-07-2026)

 01-07-2026

ការចាំបាច់ចំពោះយើងទាំងអស់គ្នាក្នុងការធ្វើបណ្ណ បសស។តើអ្នកទាំងអស់គ្នាដឹងដែរឬទេពីសារៈសំខាន់ក្នុងការប្រើប្រាស់បណ្ណប.ស.ស​​​ តើការមកធ្វើប័ណ្ណ បសសត្រូវចំណាយពេលវេលាយូរឬឆាប់​ ហើយត្រូវមានឯកសារណាខ្លះ។


                                      https://khmernote.com.kh/news/397966

            តោះយើងមកដឹងអំពីសារៈសំខាន់និងការចាំបាច់មួយចំនួនរបស់បណ្ណប.ស.សឬដែលហៅថាបេឡាជាតិសន្តិសុខសង្គមគឺវាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដើម្បីធានានូវការការពារពីហានិភ័យសុខភាព​ ជីវភាពរបស់គ្រួសារ និងប្រាក់ឧបត្ថម្ភផ្សេងៗពីរដ្ឋ។អត្ថប្រយោជន៍ខ្លះៗដែលទទួលបានពីបណ្ណបរសសររួមមានដូចជាផ្នែកថែទាំសុខភាពនិងព្យាបាលការពិនិត្យព្យាបាលជំងឺមួយចំនួនដោយឥតបង់ថ្លៃពីមន្ទីរពេទ្យរដ្ឋនិងការសម្រាកព្យាបាលមួយចំនួន រួមទាំងការបញ្ចូលទាំងការវះកាត់និងសង្គ្រោះបន្ទាន់នានាផ្នែក។



ផ្នែកសម្ភពនិងទារកទទួលបានការពិនិត្យផ្ទៃពោះមុននិងក្រោយការសម្រាលកូនប្រាក់ឧបត្ថម្ភមួយចំនួនដែលត្រូវដែលបានឧបត្ថម្ភទៅឲ្យម្តាយនិងកូន។ផ្នែកហានិភ័យទៅលើការធ្វើការងារនិងប្រាក់សោធន  គ្រោះថ្នាក់ក្នុងការធ្វើការងារធានារ៉ាប់រងលើគ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារឬពេលធ្វើដំណើរទៅមក។ប្រាក់សោធននិវត្តន៍គឺយើងទាំងអស់គ្នានឹងទទួលបានប្រាក់សោធនឬក៏ប្រាក់ចូលនិវត្តន៍ប្រចាំខែនៅពេលដែលដល់អាយុចូលនិវត្តន៍ឬបាត់បង់សមត្ថភាពធ្វើការងារ។សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនមែនជាអ្នកធ្វើការរដ្ឋធ្វើការក្រុមហ៊ុនឯកជនផ្សេងៗគឺជាអ្នកលក់ដូរជាអ្នករកស៊ីខ្លួនឯងលក់អីវ៉ាន់ចាប់ហួយក៏អាចទៅធ្វើប័ណ្ណស.សបានដែរដោយមួយខែបង់ភាគទានត្រឹមតែមួយម៉ឺនប្រាំពាន់ប្រាំមួយរៀលប៉ុណ្ណោះក្នុងមួយខែ។

                                                   

  •     តើត្រូវមានឯកសារណាខ្លះ? ពេលទៅធ្វើបណ្ណបរសស។
    យើងម្នាក់ៗត្រូវតែយកឯកសារមួយចំនួន ដើម្បីទៅបំពេញពាក្យស្នើសំធ្វើបណ្ណបសស។ដូច្នេះ​ឯកសារដេលត្រូវយកទៅមានដូចខាងក្រោម 

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានបញ្ជាក់ការត្រឹមត្រូវ)។
    • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ប្រសិនបើមាន)។
    • លិខិតបញ្ជាក់ការប្រកបមុខរបរ (ចេញដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ឬមេចឃុំ/សង្កាត់) ឬកាតសម្គាល់ខ្លួនជាអាជីវករ។
នៅពេលដែលអ្នកមានឯកសារគ្រប់គ្រាន់ សូមទៅជួបនឹងមន្ត្រី បសស ផ្ទាល់ ដែលនៅជិតលោកអ្នក។



Comments

Popular posts from this blog

ធ្វើបណ្ណ ប.ស.ស រួចហើយ តើត្រូវប្រើប្រាស់យ៉ាងណានៅមន្ទីរពេទ្យ? ជំហានងាយៗដែលប្រើ ប.ស.ស ដោយមិនអស់លុយ

៥ ទម្លាប់សំខាន់ៗដើម្បីអភិវឌ្ឍខ្លួនឯងឱ្យល្អជាងមុន ១% រៀងរាល់ថ្ងៃ

ងើបពីគេងភ្លាម កុំទាន់ប៉ះទូរស័ព្ទ! មកធ្វើទម្លាប់ពេលព្រឹក ៣ យ៉ាងនេះ ដើម្បីសុខភាពល្អ និងមានថាមពលពេញមួយថ្ងៃ