៣ ទម្លាប់តូចៗពេលល្ងាច ដែលជួយឱ្យអ្នកភ្ញាក់ពីគេងដោយមានថាមពលនៅព្រឹកស្អែក
មនុស្សជាច្រើនតែងតែផ្តោតលើ «ទម្លាប់ពេលព្រឹក» (Morning Routine) ប៉ុន្តែការពិតទៅ ថ្ងៃស្អែករបស់អ្នកជោគជ័យ ឬមានថាមពលកម្រិតណានោះ គឺត្រូវបានកំណត់តាំងពី «ទម្លាប់ពេលល្ងាច» របស់អ្នកនៅយប់នេះមកម៉្លេះ។ ប្រសិនបើអ្នកតែងតែភ្ញាក់មកដោយអារម្មណ៍ល្ហិតល្ហៃ អស់កម្លាំង ឬស្មុគស្មាញចិត្ត សូមល្បងអនុវត្ត ៣ ទម្លាប់តូចៗនេះនៅពេលល្ងាច៖ ១. រៀបចំផែនការសម្រាប់ថ្ងៃស្អែកទុកមុន (Brain Dump) មុនពេលចូលគេងប្រហែល ១ ទៅ ២ ម៉ោង សូមចំណាយពេល ៥ នាទីដើម្បី៖ សរសេររៀបរាប់ពីការងារសំខាន់ៗ ១ ទៅ ៣ ដែលត្រូវតែបញ្ចប់នៅថ្ងៃស្អែក។ សម្រេចចិត្តថាត្រូវស្លៀកពាក់អ្វី ឬរៀបចំរបស់ប្រើយកតាមខ្លួនឱ្យហើយ។ ហេតុអ្វីសំខាន់ ? ការទម្លាក់គំនិត និងការងារចេញពីខួរក្បាលមកលើក្រដាស ជួយកាត់បន្ថយភាពតានតឹង (Anxiety) និងធ្វើឱ្យខួរក្បាលរបស់អ្នកសម្រាកបានពេញលេញ ដោយមិនបាច់អង្គុយបារម្ភពីការងារថ្ងៃស្អែក។ ២. បិទអេក្រង់ឧបករណ៍ឌីជីថល ៣០ នាទីមុនគេង (Digital Detox) ទម្លាប់ចុចទូរស័ព្ទមើល TikTok, Facebook ឬ Telegram រហូតដល់គេងលក់ស្ងប់ គឺជាដើមហេតុធំបំផុតដែលធ្វើឱ្យគុណភាពនៃការគេងធ្លាក់ចុះ៖ ពន្លឺពណ៌ខៀវ( Blue Light ) ពីអេក្រង់ទូរស័ព្ទ រំខានដល់ការផលិតសារធាតុ Melatonin ដែលជា ហ័រម៉ូនជ...